គង់ ច័ន្ទ​ស្រីមុំ បណ្តោយ​ខ្លួនឲ្យ​ប្រុសៗ​ឱបថើប​តាមចិត្ត

ភ្នំពេញ​៖ កន្លងទៅ​តារា​សម្តែង សិច​ស៊ី​វ័យក្មេង គង់ ច័ន្ទ​ស្រីមុំ ធ្លាប់បាន​បង្ហោះ រូបភាព​ជាច្រើន បង្ហាញ​ភាពស្និទ្ធស្នាល កៀកកើយ​ជាមួយ​ប្រុសៗ នៅក្នុង​ក្លឹប ហើយ​ត្រូវ​បា ន​បណ្តាញសារព័ត៌មាន មួយចំនួន​យកមក ចុះផ្សាយ​ព្រោងព្រាង តែ​វា​ហាក់​មិន​ធ្វើ​ឲ្យ តារា​សម្តែង​សម្បូរ​មន្ត ស្នេហ៍​រូបនេះ ឈឺក្បាល​វិលមុខ និង​មានប្រតិកម្ម​អ្វី​នោះឡើយ ។​

បើទោះបីជា​រឿង​បែបនេះ ធ្លាប់​កើតមាន​ចំពោះ​នាង ជា​ច្រើនដង​មកហើយ​ក្តី ក៏​នាង​នៅតែ​មិន​ខ្លាច មាត់ចាបមាត់ព្រាប ពី​អ្នក​ដែល​រង់ចាំ តាមដាន​នាង ធ្វើការ​រិះគន់​នាង​នោះទេ ។ ជាក់ស្តែង​ថ្មីៗ​នេះ នៅលើ​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក មហាជន អ្នកប្រើប្រាស់ បានឃើញ​រូបភាព​របស់ គង់ ច័ន្ទ​ស្រីមុំ បង្ហោះ​ព្រោងព្រាត នៅលើ​បណ្តាញ​សង្គម ដ៏​ពេញនិយម​មួយ​នេះ និង​មាន​លក្ខណ់​ស្អិតល្មួត ជាង​មុខ​ទៀតផង​។​

រូបភាព​របស់​តារា​សម្តែង ដើមទ្រូង​ទ្រលុកទ្រលន់ គង់ ច័ន្ទ​ស្រីមុំ ដែល​គេ​បានឃើញ នៅលើ​គេហទំព័រ Facebook ហើយ​ត្រូវបាន​មហាជន អ្នកប្រើប្រាស់ Share តៗ​គ្នា​នោះ បង្ហាញ​ឲ្យ​ឃើញថា គង់ ច័ន្ទ​ស្រីមុំ បាន​បណ្តោយ​ខ្លួន ឲ្យ​ប្រុសៗ​ឱប​តាមចិត្ត ហើយ​បុរស​ដែល​ឱបថើប​ថ្ពាល់ ដ៏​រលោង​នាង​នោះ គេ​ដឹងថា មិនមែនជា​សង្សារ សំណព្វចិត្ត គឺ​លោក គឹម សីហា នោះទេ ពោលគឺ​គេ​ឃើញ លោក រ៉ូ​លីន ប្រហែលជា​អាចមាន​អាកា​រៈ​ស្រវឹង ថើប និង​ឱប​ស្និទ្ធ​ជាងគេ ។​

ចំពោះ​រូបភាព​បែប​កៀកកើយ ឱបថើប​របស់​ស្រី​ស្រស់ គង់ ច័ន្ទ​ស្រីមុំ ជាមួយ​អ្នកផ្សេង គេ​មិនដឹងថា អ្នកណា​ជា​បង្ហោះ រូបភាព​នោះទេ ហើយ​ការ​បង្ហោះ​នេះដែរ តើ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់ លោក គឹម សីហា យ៉ាងណា ក៏​មិនទាន់បាន ដឹង​ច្បាស់​នោះដែរ ព្រោះ​លោក គឺជា​សង្សារ​របស់​នាង ដែល​ធ្លាប់​សាង អនុស្សាវរីយ៍​ល្អូក​ល្អឺ​ន រស់នៅក្នុង​ដំបូលផ្ទះ​ជាមួយគ្នា ស្ទើរ​ក្លាយជា ប្ដី​ប្រពន្ធ​ទៅហើយ និង​តែងតែ​ឃើញ​នាង ទៅ​ក្រៅប្រទេស​ជាមួយគ្នា ជា​ញឹកញាប់ ឯ​ក្រៅប្រទេស​ផងដែរ ។​

តើ​ជុំវិញ​ការលេចចេញ នូវ​រូបភាព​ឱបថើប ស្និទ្ធស្នាល​រវាង គង់ ច័ន្ទ​ស្រីមុំ និង​ប្រុសៗ​បែបនេះ គេ​មិនដឹងថា អាច​បណ្ដាល​ឲ្យ រង្គោះរង្គើ​ដល់​ស្នេហា ផ្អែមល្ហែម​របស់​អ្នក​ទាំងពីរ ឬ​យ៉ាងណា​នោះទេ​? តែ​កន្លងមក​គេ បានឃើញ គង់ ច័ន្ទ​ស្រីមុំ ធ្លាប់​កៀកកើយ​ស្និទ្ធស្នាល ជាមួយ​ប្រុស​ផ្សេង​ដែរ តែ​លោក គឹម សីហា មិន​មានការ​ប្រចណ្ឌ ចំពោះ​នាង​ឡើយ ។ ហេតុដូច្នេះ នៅពេលនេះ គេ​មិនទាន់​ដឹងថា យ៉ាងម៉េច​នោះទេ រវាង លោក គឹម សីហា និង គង់ ច័ន្ទ​ស្រីមុំ ព្រោះ​រូបភាព​បែក ចេញ​នៅពេលនេះ ហាក់ដូចជា ជ្រុល​ហួសហេតុ​បន្តិច​៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s