ចាប់​នារី​រត់​តុ​រំលោភ​បូក​នាង​លើកដៃ​សំពះ​ប្រាប់​ថា​​កើត​អេ​ដស៍​ក៏​នៅ​តែ​មិន​ព្រម​ចាប់រំលោភ​ទាល់តែ​បាន

ភ្នំពេញ​ ៖​ នារី​ម្នាក់​ដែល​គេ​ដឹង​ថា​ កើត​ជំងឺអេដស៍​ប្រចាំ​កាយ​យូរ​ខែ​មក​ ហើយ​នោះ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​៣​នាក់​ចាប់​ រំលោភ​បូក​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​នៅ​ ចម្ការ​ដាំ​ជីរ​នៅ​កណ្ដាល​យប់​រហូត​ដល់​ជិត​ភ្លឺ​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​របោះ​ អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌមានជ័យ​ ។​

នារី​រង​គ្រោះ​ដែល​ត្រូវ​ក្មេង​ស្ទាវ​៣​ នាក់​ចាប់រំលោភ​បូក​នោះ​ឈ្មោះ​ម​.​ច​.​ធ​.​ អាយុ​២៩​ឆ្នាំ​ មុខរបរ​រត់​តុ​តាម​ភោជនីយ​ ដ្ឋា​ន​ មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​អុក​ សង្កាត់​វាល​ស្បូវ​ ខណ្ឌមានជ័យ​ ។​ រីឯ​ជន​ សង្ស័យ​៣​នាក់​ដែល​ធ្វើ​សកម្មភាព​ចាប់​ រំលោភ​នារី​ខាងលើ​មាន​ ១-​ឈ្មោះ​ពុធ​ គា​រ៉ា​ អាយុ​២៤​ឆ្នាំ​,​ -​ឈ្មោះ​រៀម​ មនោ​ អាយុ​១៨​ឆ្នាំ​ និង​៣-​ឈ្មោះ​គឹ​ម​ បញ្ញា​ អាយុ​២២​ឆ្នាំ​ ។​ ពួក​គេ​ទាំង​៣​នាក់​ជា​សិស្ស​ និង​រស់នៅ​ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌមានជ័យ​ ។​

ប្រភព​ពី​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ក្មេង​ស្ទាវ​ទាំង​៣​ នាក់​បាន​ចូល​ទៅ​ហូប​ចុក​នៅ​ភោជនីយ​ រ៉ូ​មែន​ទិ​ក​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​ លេខ​១​ សង្កាត់​ព្រែក​ឯង​ ខណ្ឌមានជ័យ​ ហើយ​ពេល​នោះ​នាង​ក៏​ជា​អ្នកបម្រើ​តុ​នៅ​ ហាង​នេះ​ដែរ​ ។​ ក្រោយ​ពេល​ហូប​ចុក​ដល់​ ពាក់កណ្ដាល​អធ្រាត្រ​ជនសង្ស័យ​ទាំង​៣​ នាក់​បាន​ល្បួងលួងលោម​នាង​ថា​ទៅ​រាំ​ លេង​នៅ​ក្លិប​កម្សាន្ដ​នៅ​កណ្ដាល​ក្រុង​ ភ្នំពេញ​ ។​ ដោយ​មានការ​លួងលោម​យ៉ាង​ ដូច្នេះ​ រូប​នាង​ក៏​សុខចិត្ដ​ទៅ​រាំ​លេង​ជា​ មួយ​ពួក​គេ​ ហើយ​បាន​ឡើង​ជិះ​ម៉ូតូ​ម៉ាក​ អាយ​ខន​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AB-​ 7738​ ពណ៌​ផ្កាឈូក​លា​យស​ ដោយ​ជិះ​ ម៉ូតូ​១​គ្រឿង​គ្នា​៤​នាក់​ ។​ ក្រោយ​ពេល​ឡើង​ ជិះ​ម៉ូតូ​នេះ​រួច​មក​ក្មេង​ស្ទាវ​ទាំង​៣​នាក់​ មិន​បាន​ជិះ​សំដៅ​ទៅ​ក្រុងភ្នំពេញ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​ជិះ​សំដៅ​ទៅ​កាន់​ ចម្ការ​ដាំ​ជីរ​ដាច់​ស្រយាល​មួយ​នៅ​ភូមិ​ របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ រួច​គំរាម​ កំហែង​ចាប់​នាង​រំលោភ​ម្នាក់​ម្ដងៗ​ទាល់​ តែ​បាន​សម្រេច​ ។​

នារី​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ទៀត​ថា​ ខណៈ​ដែល​ជនសង្ស័យ​ទាំង​៣​នាក់​គំរាម​ កំហែង​វាយដំច្រំធាក់​ដើម្បី​រំលោភ​សេព​ សន្ថវៈ​នោះ​ នាង​បាន​លើកដៃ​សំពះ​អង្វរ​ និង​ប្រាប់​ថា​“​កុំ​រំលោភ​ខ្ញុំ​ ខ្ញុំ​កើត​អេ​ដស៍​ ទេ​”​។​ ទោះបី​នាង​លើកដៃ​សំពះ​អង្វរ​យ៉ាង​ ណា​ក៏​ដោយ​ ក៏​ក្មេង​ស្ទាវ​ទាំង​៣​នាក់​មិន​ ព្រម​ស្ដាប់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​ ចាប់​សម្រាត​សម្លៀក​បំពាក់​របស់​នាង​ យក​ទៅ​បោះចោល​នៅ​ទី​ឆ្ងាយ​ ហើយ​ពួក​ គេ​ចាប់រំលោភ​នាង​ម្នាក់​ម្ដងៗ​ទាល់តែ​ បាន​សម្រេច​ ដែល​ពេល​នោះ​ធ្វើ​ឱ្យ​រូប​ នាង​ឈឺចាប់​បំផុត​និង​មិន​នឹក​ស្មានថា​ បាន​រស់រាន​មានជីវិត​នោះ​ឡើយ​ ព្រោះ​ នឹកឃើញ​ថា​ក្រុម​នេះ​អាច​សម្លាប់​នាង​ បំបិទដាន​ជា​មិន​ខាន​ ។​

នារី​រង​គ្រោះ​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ ពី​បាន​រំលោភ​លើក​ទី​១​រួច​ហើយ​ ពួក​គេ​មាន​បំណង​រំលោភ​ជា​បន្ដបន្ទាប់​ទៀត​ ប៉ុន្ដែ​នាង​ចេះ​តែ​លើកដៃ​អង្វរ​ម្ដង​ហើយ​ម្ដងទៀត​ និង​និយាយ​ថា​“​ខ្ញុំ​កើត​អេ​ដស៍​ទេ​ កុំ​រំលោភ​ខ្ញុំ​អី​”​ ការ​អង្វរករ​នេះ​មិន​ត្រូវ​ បាន​ពួក​គេ​ស្ដាប់​ឡើយ​ ទីបំផុត​នៅ​ម៉ោង​ ប្រហែល​៣​ទៀប​ភ្លឺ​នាង​សម្រេចចិត្ដ​រត់​ ចេញពី​កន្លែង​កើតហេតុ​ទាំង​កាយ​អាក្រាត​ ទៅ​ពួន​សំងំ​ក្នុង​ព្រៃ​មួយ​ឆ្ងាយ​ពី​ទី​នេះ​ រហូត​ដល់​ជិត​ភ្លឺ​ទើប​សម្រេចចិត្ដ​ដើរ​ចេញ​ ពី​ព្រៃ​ទៅ​សុំ​សម្លៀក​បំពាក់​អ្នក​ភូមិ​មក​ ស្លៀក​ រួច​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ នគរបាល​ប៉ុស្ដិ៍​ភ្លាមៗ​ ។​ បន្ទាប់​ពី​ទទួល​ បាន​ពាក្យបណ្ដឹង​នេះ​ភ្លាម​ នគរបាល​ប៉ុស្ដិ៍​បាន​ទៅ​កោះហៅ​ជនសង្ស័យ​ទាំង​៣​នាក់​ ខាងលើ​ និង​ឃាត់ខ្លួន​ដើម្បី​សាកសួរ​ជា​បន្ទាន់​ ។​

មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ព្រែក​ឯង​បានឱ្យ​ដឹង​ថា​ តាម​ចម្លើយ​សារភាព​របស់​ជន​ សង្ស័យ​ទាំង​៣​នាក់​នេះ​ឱ្យ​ដឹង​ថា​ ពួក​គេ​ ពិតជា​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​ខាង​ លើ​ពិតប្រាកដ​មែន​ តែ​នេះ​ជា​ការ​ព្រម​ព្រៀង​ទេ​ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​កំពុង​ ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​ព្រែក​ឯង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌមានជ័យ​ដើម្បី​អនុវត្ដ​តាម​នីតិវិធី​ជា​បន្ដ​ ៕

 
This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s