បញ្ជូន​តា​៧០ឆ្នាំ ​រំលោភ​ក្មេង​១៤ឆ្នាំ ដាក់ពន្ធនាគារ​យប់​ឡើង​ក្រុម​ ក្មេង​ពាល​រំលោភ​ប្រពន្ធ​ក្មេង​ តាយ៉ាង​ព្រៃ​ផ្សៃ​

ខេត្តកំពង់ ឆ្នាំង ៖ មិនដឹង ថា ជាអំពើសង សឹក ឬ ជាកម្មពារ នោះទេ នៅពេល បុរស ជាប្ដី ចំណាស់ អាយុ ៧០ឆ្នាំ ត្រូវ បាន ចាប់ ខ្លូន ដាក់ ពន្ធ នាគារ ក្នុង បទ ចាប់ ក្មេង ស្រីអាយុ ១៤រំលោភ ស្រាប់ តែ នៅ យប់ថ្ងៃដដែល នោះ ប្រពន្ធ របស់ គាត់ ដែល មាន អាយុ ២៧ឆ្នាំ និង មាន ផ្ទៃ ពោះ ៧ខែ ទៀត ត្រូវ បាន ក្មេង ពាល ២នាក់ ក្នុង ចំណោម ៥នាក់ ចាប់ នា ង អូស ចេញ ពីក្នុង ខ្ទម ចាំ ចំការ យក ទៅ រំលោភ យ៉ាង ព្រៃ ផ្សៃ បណ្ដាល ឱ្យ មាន របួស ស្នាម និង ប៉ះពាល់ ទារក ក្នុង ផ្ទៃ មិនដឹង ថា មាន វាសនា បែប ណា នោះ ទេ ។

ហេតុការណ៍ នេះ បាន កើត ឡើង កាលពី វេលាម៉ោង ប្រហែល ៩ យប់ ថ្ងៃទី ៨ មិថុនា ២០១៣ នៅខ្ទម ចាំ ចំការ ស្ត្រី រងគ្រោះ ស្ថិត ក្នុង ភូមិ បឹង កក់ ឃុំ លង្វែក ស្រុក កំពង់ ត្រឡាច។ ក្រោយ កើត ហេតុ ដោយ សារស្ត្រី រងគ្រោះ មាន សតិ មិន ល្អ និង នៅតែ ម្នាក់ ឯង រួ ម ជា មួយ កូន ប្រពន្ធ ដើម ២នាក់ តូច ៗ នាង មិនបាន ទៅ ប្ដឹង នរណា ទេ ប៉ុន្តែ នៅ ពេល បាន ជួប ស្ត្រី ម្នាក់ ជាកូន ប្រពន្ធដើមទី ១ ទើប បាន នាំនាង ទៅ ប្ដឹង មន្ទី រកិច្ច ការនារី ខេត្ត នៅព្រឹក ថ្ងៃទី ១០ មិថុនា ២០១៣ ឱ្យ ជួយ រក យុត្តិ ធម៌។

លោកស្រី ប៉ាល់ យឿន ប្រធាន កិច្ច ការនារី ខេត្ត ក្រោយ ពី បាន ដឹង នូវ រឿង ហេតុ ខាង លើ នេះ លោក ស្រី ក៏ បាន ចាត់ មន្ត្រី កិច្ច នារី ខេត្ត ជូន ជន រងគ្រោះ ទៅ ដាក់ពាក្យ បណ្ដឹង នៅ ស្នង ការ ដ្ឋាន នគរ បាល ខេត្ត និង ដោយ ក្ដី អាណិត អាសូ រ ពេល ត្រឡប់ មក ពី ប្កឹង វិ ញ ក៏ បាន រៀប ចំ កន្លែង ឱ្យ ស្ត្រី រង គ្រោះ ស្នាក់នៅ និង ជួយ ឧបត្ថ ម្ភ ជី វភាព ប្រចាំ ថ្ងៃជា បណ្ដោះ អាសន្ន រហូត ដល់ នា ង សម្រាលបុត្រ រួច ហើយ ជន ល្មើស ត្រូវ បាន ចាប់ខ្លួន ។

គួរ រំឮកថា បុរស ចំណាស់ អាយុ ៧០ ឆ្នាំ ម្នាក់ ត្រូវ បាន កម្លាំង ប៉ូលិស ព្រហ្ម ទណ្ឌ កម្រិត ធ្ងន់ នៃ ស្នង ការ ដ្ឋាន នគរ បាល ខេត្ត សហការ ជាមួយ មន្ត្រី ប៉ូលិស ស្រុក និង ប៉ូលិស មូល ដ្ឋាន ស្រាវ ជ្រាវ និង ចាប់ ខ្លួន បញ្ជូន ទៅ តុលាការ កាល ពី ព្រឹក ថ្ងៃ ទី ៨ មិថុនា ២០១៣ នៅភូមិ បឹង កក់ ឃុំ លង្វែក ស្រុក កំពង់ ត្រឡាច បន្ទាប់ ពី បុរស រូប នេះ ចាប់ រំលោភ ក្មេង ស្រី អាយុ ១៤ ឆ្នាំ ម្នាក់រហូត បាន សម្រេចនៅ ចំណុច ព្រៃ ធ្នុង តា មុំ ស្ថិត ក្នុង ភូមិ-ឃុំ ខាង លើ ។

បុរស ចំណាស់ រូប នេះ ឈ្មោះ តឹប ស អាយុ ៧០ ឆ្នាំ មាន ទី លំនៅ ភូមិ បឹង កក់ ឃុំ លង្វែក ស្រុក កំពង់ ត្រឡាច ជា អ្នក ចាំ ចំការ ឱ្យ គេ ចំណែក កុមារី រង គ្រោះ ឈ្មោះ ស.រ អាយុ ១៤ ឆ្នាំ មាន ទី លំនៅ ភូមិ -ឃុំ កើត ហេតុ ។

សូម បញ្ជាក់ ថា បុរសល្មោភ កាម រូប នេះ ធ្លាប់ មាន ប្រពន្ធ ២ នាក់ តែ ស្លាប់ អស់ ហើយ ហើយ បច្ចុប្បន្ន នេះ មាន ប្រពន្ធ ម្នាក់ ទៀត អាយុ ២៧ ឆ្នាំ កំពុង មាន ផ្ទៃ ពោះ ជិត គ្រប់ ខែ ៕

ប៉ុន បាន

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply