បើក​ថ្នាក់​បង្រៀន​ពី​ការរួម​ភេទ​ដោយ​ឥត​គិត​ថ្លៃ​

​ពិត​ជារឿង​មួយ​គួរ​​ឱ្យ​ចង់សើច ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍​ ដោយហេតុ​ថា នៅ​ទី​ក្រុង​ប៉េកាំង, ទីក្រុង Guangzhou, ទីក្រុង Shenzheu ប្រទេសចិន​ឯណោះ​វិញ មាន​បង្កើត​ថ្នាក់​បង្រៀន​​អំពី​ការ​រួម​ភេទ​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ឱ្យ​​ប្រជា​ពល​រដ្ឋ​របស់​គេ​យល់​ដឹង​ពី​សុខភាព​ផ្លូវភេទ រំដោះ​​​ខ្លួនចេញ​ពីតម្រេក​​ផ្លូវ​ភេទ និង​េស្ត្រស​​​ផ្លូវ​ភេទ​ ​ជា​ពិសេស​អំពី​តម្រូវ​​ការ​រួម​ភេទ​ ពោលគឺ​ពួក​គេ​រួម​ភេទ​​មិន​ដល់​ចំណុច​​​កំពូល  ឬ​មិន​យល់​អំពី​ការរួម​ភេទ​នាំ​​ឱ្យ​មាន​ផល​វិបាក​ផ្សេងៗ​ ដូច្នេះ​សាលា​រៀន​​នេះ​អាច​ប្រាប់​ពីរបៀប​នាំ​គូ​ស្នេហ៍​ឱ្យយល់​ពី​ចំណុច​កំពូល​​ និង​ផល​វិបាក​ផ្សេងៗ ។បើយោង​​ទៅ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​​ពី​ប្រទេស​ចិន ​បាន​និយាយ​ថា ក្នុង​​ប្រទេស​ចិន ​ទីក្រុង​ភាគ​ច្រើន​បាន​ដាក់​បន្ថែម និង​បង្កើត​ថ្នាក់​បង្រៀន​រួម​ភេទ​នេះ​ឡើង​ក្នុង​គោល​បំណង​​នាំ​យក​​អារម្មណ៍​​​អ្នកស្ពឹក​ស្រពន់​​ផ្នែក​ផ្លូវ​ភេទ​ឱ្យ​យល់​ពី​​ភាព​រស់​រវើក​​របស់​វា​ និង​អប់រំ​អ្នក​​មាន​ចំណង់​​ផ្លូវ​ភេទ​ឱ្យ​យល់​ពី​តម្លៃ​​នៃ​ការ​រួម​ភេទ​​ ចេះគ្រប់​គ្រង​អារម្មណ៍ ចេះរំងាប់​អារម្មណ៍​​ រំដោះ​​ការ​រួម​ភេទ  និង​ប្រើ​ប្រាស់​​ការ​រួម​ភេទ​ឱ្យ​មាន​សារ​ប្រយោជន៍។ ​ចំណែក​ឯ​ស្ត្រី​វិញ​ថ្នាក់​​បង្រៀន​រួម​ភេទ​នេះ​​មាន​ប្រយោជន៍​ត្រង់ថា អាច​​រំដោះ​ខ្លួន​ពួកគេ​ចេញ​​ពី​​អាពាហ៍​ពិពាហ៍​​បាន… ពោល​គឺ​មិន​ចាំ​បាច់​ទាល់​តែ​មាន​អាពាហ៍ពិពាហ៍ ឬ​មាន​ប្តី ទើប​ស្គាល់​ ឬ​យល់​ដឹង​ពី​ការ​រួមភេទ​​នោះ​ទេ…  ពួក​នារីៗអាច​យល់ដឹង​ពីការ​រួម​ភេទ​ដ៏​ស៊ី​ជម្រៅ​តាម​រយៈ​ថ្នាក់​​បង្រៀន​ដ៏​កម្រ​​នេះ​ ។

តើ​អ្នក​​យល់​យ៉ាង​​ណា​​ដែរ ចំពោះ​មុខ​វិជ្ជា​​នេះ? ​មនុស្ស​​​ជា​ច្រើន​បាន​និយាយ​ថា មុខ​វិជ្ជា​នេះ ខុស​ពី​ក្រមសីល​ធម៌ ប្រពៃណី​​ និង​ការ​ណែ​នាំ​ពី​ផ្លូវ​​ភេទ​ខ្លះ​ដែល​ធ្លាប់​តែ​មាន​លក្ខណៈ​បិទ​បាំង​ច្រើន (មិនសំដៅ​​ទៅ​លើ​ភាព​ស្រើប​ស្រាល​​អាស​​អាភាស) ព្រោះ​ថា នៅ​បណ្តា​ប្រទេស​ជឿន​លឿន​ ជា​ពិសេស​​​សហ​​ដ្ឋ​អាមេ​រិក​មាន​បង្រៀន​​ត្រឹម​តែ​អប់រំ​ផ្លូវ​ភេទ ឬ​សុខ​ភាព​ផ្លូវ​ភេទ​​តែ​​ប៉ុណ្ណោះ… ប៉ុន្តែ​នៅ​ប្រទេស គឺ​ស្តែង​ឱ្យ​ឃើញ​នូវ​ភាព​ស្រើប​ស្រាល​​តែ​ម្តង៕

​​

​​

​

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s