តារា​​ចម្រៀង​​ស្រី រតនៈ ពិសី​ លេច​រឿង​​ប្រកាស​លក់​​ខ្លួន​​​តាម​ Facebook

ជារឿងមួយគួរឱ្យ អស់សំណើចផង និងភ្ញាក់ផ្អើលផង ខណៈដែលតារាចម្រៀងស្រីវ័យក្មេងកញ្ញា រតនៈ ពិសី ត្រូវបានគេឃើញ មានរូបថតរបស់នាងបង្ហោះ នៅលើទំព័រហ្វេសប៊ុក ក្នុង Account មួយដែលមានឈ្មោះ Sell  Body ហើយប្រកាសថា លក់ខ្លួនបំពេញ ការសប្បាយដល់ប្រុសៗ ដែលករណីនេះ ធ្វើឱ្យនាងខឹងគ្រេវគ្រោច យ៉ាងខ្លាំង និងគ្រោងប្តឹងជនដែល ប្រព្រឹត្តនោះថែមទៀត ។

សុខៗស្រាប់តែផ្អើលរឿង លក់ខ្លួនញាំុងឱ្យកញ្ញា  រតនៈ  ពិសី អ្នកចម្រៀងមានប្រជាប្រិយ នៅក្លិបអេហ្ស៊ីបបង្ហាញអារម្មណ៍ ខឹងយ៉ាងខ្លាំង ដោយនាងអះអាងថា នេះជារឿងមិនពិត… នាងមិនធ្វើដូច្នេះទេ គឺជនអគតិជាអ្នកយក រូបថតរបស់នាង និងតារាដទៃទៀតទៅប្រកាសលក់ខ្លួន និងសរសេរពាក្យពេចន៍ មិនសមរម្យក្នុងហ្វេសប៊ុកនាំឱ្យប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះជាស្ត្រី។

កញ្ញា  រតនៈ ពិសី បញ្ជាក់ថា រឿងនេះនាងខ្ញុំនឹងសហការជាមួយសមត្ថកិច្ចស្រាវជ្រាវវែកមុខ អ្នកដែលធ្វើអំពើមិនសមរម្យបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាង ហើយប្តឹងឱ្យសមត្ថកិច្ចដាក់ទោសតាមផ្លូវច្បាប់ ៕


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s